ការ​បោកបញ្ឆោត​មាន​នៅ​គ្រប់​ទី​កន្លែង ដោយមានគោលដៅចំពោះ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន និង​ធ្វើ​ឱ្យ​ប្រជាជន​អូស្ត្រាលី​ខាតបង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ មិនថាវាជាអ៊ីមែលក្លែងក្លាយ ការហៅទូរសព្ទ ឬគម្រោងអនឡាញដែលមិនបានរំពឹងទុកនោះទេ អ្នក​បោកបញ្ឆោតតែងតែស្វែងរកវិធីថ្មីៗដើម្បីទទួលបានការជឿទុកចិត្តរបស់អ្នក និងលួចលុយ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែជំហានសាមញ្ញៗ 3 អាចជួយឱ្យយើងទាំងអស់គ្នាមានសុវត្ថិភាពពីអ្នកបោកបញ្ឆោត។

On this page

ជំហានបីដើម្បីការពារខ្លួនអ្នកពីការបោកបញ្ឆោត

STOP.

បញ្ឈប់

កុំផ្តល់ប្រាក់ ឬព័ត៌មានផ្ទាល់ខ្លួនទៅនរណាម្នាក់ ប្រសិនបើមិនប្រាកដ។

អ្នកបោកបញ្ឆោតនឹងស្នើសុំផ្តល់ជំនួយដល់អ្នក ឬសុំឱ្យអ្នកផ្ទៀងផ្ទាត់ថាអ្នកជានរណា។ ពួកគេនឹងធ្វើពុតជាមកពីស្ថាប័ននានាដែលអ្នកស្គាល់ និងទុកចិត្តដូចជាអាជីវកម្ម ប៉ូលីស ធនាគាររបស់អ្នក ឬសេវាកម្មរដ្ឋាភិបាលនានា។

CHECK.

ពិនិត្យ

សួរខ្លួនឯង - តើសារ ឬការហៅទូរសព្ទអាចជាក្លែងក្លាយទេ?

កុំចុចតំណក្នុងសារ។ ទាក់ទងតែអាជីវកម្ម ឬរដ្ឋាភិបាលដោយប្រើព័ត៌មានទំនាក់ទំនងដែលអ្នករកឃើញដោយខ្លួនឯងពីគេហទំព័រ ឬកម្មវិធី app ផ្លូវការរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនប្រាកដទេ ត្រូវនិយាយថា 'ទេ' ទម្លាក់ទូរសព្ទចុះ ឬលុបចោល។

PROTECT.

ការពារ

ចាត់វិធានការឱ្យបានលឿន ប្រសិនបើមានអារម្មណ៍ថាមានអ្វីមិនត្រឹមត្រូវ។

ទាក់ទងធនាគាររបស់អ្នក ប្រសិនបើអ្នកសម្គាល់ឃើញសកម្មភាពមិនធម្មតា ឬប្រសិនបើអ្នកបោកបញ្ឆោតទទួលបានប្រាក់ ឬព័ត៌មានរបស់អ្នក។ ទទួលបានជំនួយ និងរាយការណ៍អំពីការបោកបញ្ឆោតមកយើង។ នៅពេលអ្នករាយការណ៍អំពីការបោកបញ្ឆោត អ្នកជួយយើងបញ្ឈប់ការបោកបញ្ឆោត និងព្រមានអ្នកដទៃ។

សម្ភារៈទាំងនេះជាភាសាខ្មែរ  អាចជួយអ្នកឱ្យទទួលស្គាល់ និងជៀសវាងការបោកបញ្ឆោតនានា។

វាមិនត្រូវមានការខ្មាស់អៀនក្នុងការដែលត្រូវបានគេបោកបញ្ឆោតនោះទេ។ វាអាចកើតឡើងចំពោះយើងណាម្នាក់

យើងសូមលើកទឹកចិត្តអ្នកឱ្យចែករំលែកព័ត៌មាន និងបទពិសោធន៍ការបោកបញ្ឆោតផ្ទាល់ខ្លួនរបស់អ្នកជាមួយមិត្តភក្តិ គ្រួសារ និងសហគមន៍របស់អ្នក។ នេះអាចជួយការពារអ្នកផ្សេងទៀតពីការដែលត្រូវបានគេលួចប្រាក់ ឬព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ យើងនិយាយកាន់តែច្រើន អ្នកបោកបញ្ឆោតមានអំណាចកាន់តែតិច។

ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកបញ្ឆោត

ផ្សព្វផ្សាយ បញ្ឈប់។ ពិនិត្យ។ ការពារ។៖ ជំហានសាមញ្ញៗទាំង 3 នេះដើម្បីរក្សាយើងទាំងអស់គ្នាឱ្យមានសុវត្ថិភាពពីការបោកបញ្ឆោតនៅកន្លែងធ្វើការ សហគមន៍ ឬគ្រួសាររបស់អ្នកដោយប្រើផ្ទាំងរូបភាព រូបភាព និងឈុតសំឡេងទាំងនេះ។

ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម - ការបោកបញ្ឆោតតាមអ៊ីមែល

ចែករំលែកការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ដើម្បីជួយអ្នកផ្សេងទៀតកំណត់អត្តសញ្ញាណការបោកបញ្ឆោតតាមអ៊ីមែល។

អ្នកបោកបញ្ឆោតធ្វើពុតជាអាជីវកម្មនានាដែលអ្នកទុកចិត្តដូចជាធនាគារ និងសេវាអ៊ីនធឺណិត ឬទូរសព្ទ។

ពួកគេកំពុងព្យាយាមចាប់យកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះពួកគេអាចលួចលុយរបស់អ្នក និងប្រព្រឹត្តឧក្រិដ្ឋកម្មផ្សេងទៀត។

ពេលក្រោយដែលអ្នកទទួលបានអ៊ីមែល ឬសារដែលស្នើសុំព័ត៌មាន អ្នកត្រូវ បញ្ឈប់។ ពិនិត្យ។ ការពារ។

សម្រាប់ព័ត៌មានបន្ថែមអំពីការបោកបញ្ឆោត សូមចូលទៅកាន់គេហទំព័រ www.scamwatch.gov.au/khmer

ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម - ការបោកបញ្ឆោតវិក្កយបត្រក្លែងក្លាយ

ចែករំលែកការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ដើម្បីជួយអ្នកផ្សេងទៀតកំណត់អត្តសញ្ញាណការបោកបញ្ឆោតវិក្កយបត្រ។

អ្នកបោកបញ្ឆោតធ្វើពុតជាមកពីអាជីវកម្មមួយដែលអ្នកធ្លាប់ប្រើពីមុន ហើយផ្ញើវិក្កយបត្រមួយមកអ្នក ដែលមានព័ត៌មានការទូទាត់ក្លែងក្លាយ។

មធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនអ្នកគឺទូរសព្ទទៅអាជីវកម្មនោះដើម្បីបញ្ជាក់ការទូទាត់ប្រាក់ និងព័ត៌មានលម្អិតអំពីធនាគារ។ ត្រូវប្រាកដថាប្រើលេខទូរសព្ទដែលអ្នកមានរួចហើយ មិនមែនលេខទូរសព្ទនៅលើវិក្កយបត្រនោះទេ។

សម្រាប់ព័ត៌មានបន្ថែមអំពីការបោកបញ្ឆោត សូមចូលទៅកាន់គេហទំព័រ www.scamwatch.gov.au/khmer

ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម - ការបោកបញ្ឆោតដោយក្លែងបន្លំ

ចែករំលែកការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ដើម្បីជួយអ្នកផ្សេងទៀតកំណត់អត្តសញ្ញាណការបោកបញ្ឆោតវិក្កយបត្រ។

រដ្ឋាភិបាលអូស្ត្រាលីនឹងមិនគំរាមកំហែងអ្នកទេ ប៉ុន្តែអ្នកបោកបញ្ឆោតនឹងធ្វើដូចនេះ។

អ្នកបោកបញ្ឆោតអាចលួចព័ត៌មានឯកជន និងក្លែងបន្លំធ្វើជាបុគ្គលម្នាក់ ឬអង្គការមួយ។

ពេលខ្លះ ពួកគេថែមទាំងគំរាមកំហែងអ្នកជាមួយនឹងការចាប់ខ្លួន ការនិរទេស ឬធ្វើបាបលើរាងកាយ ប្រសិនបើអ្នកមិនយល់ព្រមបង់ប្រាក់ឱ្យពួកគេភ្លាមៗទេនោះ។

ពិនិត្យថាបុគ្គលនោះពិតជាបុគ្គលដែលពួកគេនិយាយថាជានរណានោះ ហើយហៅទូរសព្ទទៅស្ថាប័នវិញដោយប្រើព័ត៌មានទំនាក់ទំនងដែលអ្នករកឃើញតាមរយៈការស្វែងរកតាមអ៊ីនធឺណិត។

សម្រាប់ព័ត៌មានបន្ថែមអំពីការបោកបញ្ឆោត សូមចូលទៅកាន់គេហទំព័រ www.scamwatch.gov.au/khmer

ការថតសំឡេង - ការបោកបញ្ឆោតតាមអ៊ីមែល

Remote video URL

ចាប់ពីខែកក្កដា ឆ្នាំ 2019 ទៅខែមិថុនា ឆ្នាំ 2024, Scamwatch បានទទួលរបាយការណ៍អំពីការបោកបញ្ឆោតតាមអ៊ីមែល ច្រើនជាងប្រភេទបោកបញ្ឆោតផ្សេងទៀតពីមនុស្សដែលមានប្រវត្តិមិននិយាយភាសាអង់គ្លេស។ 

ការបោកបញ្ឆោតតាមអ៊ីមែល គឺជាការប៉ុនប៉ងដើម្បីបញ្ឆោតអ្នកឱ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក តាមរយៈសារ ឬអ៊ីមែល។ ការបោកបញ្ឆោតតាមអ៊ីមែលមើលទៅដូចជាពិត ដោយសារតែអ្នកបោកបញ្ឆោតជាធម្មតា ក្លែងបន្លំធ្វើជាស្ថាប័ននានាដែលអ្នកស្គាល់។ ជារឿយៗ ពួកគេប្រើប្រាស់និមិត្តសញ្ញា និងលេខ ABNs ក្នុងលក្ខណៈខុស ហើយធ្វើលេខទូរសព្ទ ឬអាសយដ្ឋានអ៊ីមែលដែលពួកគេកំពុងទាក់ទងមកអ្នក ឱ្យមើលទៅដូចគ្នានឹងលេខទូរសព្ទ ឬអាសយដ្ឋានអ៊ីមែលរបស់អង្គការមែនទែន។ ពួកគេក៏អាចបង្កើតអារម្មណ៍នៃភាពបន្ទាន់ផងដែរ ដោយផ្តល់ពេលវេលាកំណត់ក្លែងក្លាយ ឬគំរាមកំហែងអ្នកជាមួយនឹងការពិន័យ ប្រសិនបើអ្នកមិនឆ្លើយតប។ 

មុននឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុ សូមហៅទូរសព្ទទៅលេខទូរសព្ទផ្លូវការរបស់អង្គការជានិច្ច ដើម្បីពិនិត្យមើលថាសារនោះវាពិត។

ការថតសំឡេង - ការគំរាមកំហែង

Remote video URL

នៅចន្លោះខែកក្កដា ឆ្នាំ 2019 និងខែមិថុនា ឆ្នាំ 2024 មនុស្សដែលមានប្រវត្តិមិននិយាយភាសាអង់គ្លេសបានរាយការណ៍ថាបានបាត់បង់ប្រាក់ចំនួន $6.8 លាន ចំពោះការគំរាមកំហែង និងការបោកបញ្ឆោតជំរិតទារប្រាក់។ 

អ្នកបោកបញ្ឆោតធ្វើពុតជាមកពីអង្គការ ឬទីភ្នាក់ងាររដ្ឋាភិបាលមួយ ហើយអះអាងថាអ្នកត្រូវតែបង់ប្រាក់ឱ្យពួកគេ។ ពួកគេអាចគំរាមកំហែងអ្នកជាមួយនឹងការចាប់ខ្លួន ការនិរទេស ឬសូម្បីតែការធ្វើបាបរាងកាយ ប្រសិនបើអ្នកមិនយល់ព្រមបង់ប្រាក់។

ពួកគេក៏អាចគំរាមបង្ខូចកេរ្តិ៍ឈ្មោះអ្នក ដោយគំរាមកំហែងចែករំលែករូបភាព ឬវីដេអូស្និទ្ធស្នាលរបស់អ្នក លុះត្រាតែអ្នកផ្ញើប្រាក់ឱ្យពួកគេ។ 

ក្នុងករណីខ្លះ ពួកគេបានបង្ខំសិស្សនានាឱ្យក្លែងបន្លំការចាប់ពង្រត់ខ្លួនឯង ដើម្បីបញ្ឆោតក្រុមគ្រួសារឱ្យផ្ញើប្រាក់លោះ។កុំរងសម្ពាធដោយអ្នកបោកបញ្ឆោត។ ពួកគេកំពុងព្យាយាមបំភ័យអ្នកឱ្យធ្វើអ្វីដែលពួកគេនិយាយ។ សូមរាយការណ៍ទៅ Scamwatch ឬប្រសិនបើអ្នកព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នក សូមទាក់ទងប៉ូលីសជាបន្ទាន់។

ការថតសំឡេង - បញ្ឈប់។ ពិនិត្យ។ ការពារ។

Remote video URL

ចាប់ពីខែកក្កដា ឆ្នាំ 2019 ទៅខែមិថុនា ឆ្នាំ 2024 មនុស្សមកពីប្រវត្តិមិននិយាយភាសាអង់គ្លេសបានរាយការណ៍អំពីការបោកបញ្ឆោតជាង 62,000 ករណីយ ទៅ Scamwatch ដោយមានការបាត់បង់ប្រាក់សរុបចំនួន $210.4 លាន។

អ្នកអាចរក្សាខ្លួនអ្នកឱ្យមានសុវត្ថិភាពពីការបោកបញ្ឆោតជាមួយនឹងជំហានសាមញ្ញៗ 3៖

ជំហានទី 1៖ បញ្ឈប់ – កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬប្រាក់ ប្រសិនបើអ្នកមិនប្រាកដ។ និយាយថាទេ បិទទូរសព្ទ ហើយកុំចុចតំណភ្ជាប់ណាមួយ។

ជំហានទី 2៖ ពិនិត្យ – អ្នកបោកបញ្ឆោតធ្វើពុតជាមកពីស្ថាប័ននានាដែលអ្នកស្គាល់ – ដូចជាធនាគាររបស់អ្នក ប៉ូលីស ឬសេវាកម្មរដ្ឋាភិបាល។ សូមទាក់ទងស្ថាប័នជានិច្ច ដោយប្រើព័ត៌មានដែលអ្នករកឃើញដោយខ្លួនឯងនៅលើគេហទំព័រ ឬកម្មវិធី app ផ្លូវការរបស់ពួកគេ។

ជំហានទី 3៖ ការពារ - ចាត់វិធានការឱ្យបានលឿន ប្រសិនបើមានអ្វីមួយខុសប្រក្រតី។ ទាក់ទងធនាគាររបស់អ្នក ប្រសិនបើអ្នកបោកបញ្ឆោតទទួលបានប្រាក់ ឬព័ត៌មានរបស់អ្នក ហើយរាយការណ៍ទៅ Scamwatch។

ផ្ទាំងរូបភាព - ស្ថិតិការបោកបញ្ឆោត

ផ្ទាំងរូបភាពនេះ បង្ហាញពីរបៀបដែលការបោកបញ្ឆោតនានាកំពុងប៉ះពាល់ដល់សហគមន៍ដែលចម្រុះទៅដោយវប្បធម៌ និងភាសាផ្សេងៗគ្នានៅក្នុងប្រទេសអូស្ត្រាលី។

រាយការណ៍អំពីការបោកបញ្ឆោត

ការរាយការណ៍អំពីការបោកបញ្ឆោតទៅកាន់ Scamwatch ផ្តល់ឱ្យយើងនូវព័ត៌មានអំពីការបោកបញ្ឆោតចុងក្រោយបំផុត ដូច្នេះយើងអាចកំណត់អត្តសញ្ញាណ និងរំខានវា។ វាជួយយើងព្រមានសហគមន៍អំពីការបោកបញ្ឆោតថ្មីៗ ឬកំពុងកើតឡើង ហើយអាចឱ្យយើងចែករំលែកព័ត៌មាននេះជាមួយទីភ្នាក់ងារអនុវត្តច្បាប់ និងអង្គការរដ្ឋាភិបាលផ្សេងទៀត ដើម្បីជួយពួកគេស៊ើបអង្កេត និងកាត់ទោសអ្នកបោកបញ្ឆោត។

ទម្រង់បែបបទការធ្វើរបាយការណ៍តាមអនឡាញរបស់យើងគឺជាភាសាអង់គ្លេស។ ប្រសិនបើអ្នកត្រូវការរាយការណ៍អំពីការបោកបញ្ឆោតជាភាសាផ្សេងទៀត អ្នកអាចទូរសព្ទទៅសេវាបកប្រែភាសាសរសេរ និងអ្នកបកប្រែផ្ទាល់មាត់តាមលេខ 131 450 ហើយស្នើសុំឱ្យពួកគេភ្ជាប់អ្នកជាមួយក្រុមការងាររបស់យើង (លេខ 1300 302 502)។ បុគ្គលិករបស់យើងនឹងរីករាយក្នុងការកត់ត្រារបាយការណ៍អំពីការបោកបញ្ឆោតរបស់អ្នក ដោយមានជំនួយពីអ្នកបកប្រែផ្ទាល់មាត់។